khmer eng
  • លោកជំទាវ មាន សំអាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ជនចាស់ជរា សរុបចំនួន ៧៥នាក់ នៅសាលាបឋមសិក្សាស្វាយទាប ស្ថិតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល លោកប្រធានក្រុមប្រឹក្សាឃុំអំពិលក្រៅ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ជនចាស់ជរា សរុបចំនួន ៧៥នាក់ នៅសាលាបឋមសិក្សាស្វាយទាប ស្ថិតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

    ក្នងឱកាសនោះ លោកជំទាវ ឯកឧត្តម បាននាំយកថវិកាចំនួន ៤លានរៀល ប្រគល់ជូនថ្នាក់ដឹកនាំសាលាបឋមសិក្សាស្វាយទាប ដើម្បីយកធ្វើការទូទាត់ថ្លៃទិញក្បឿងប្រក់អាគារបណ្ណាល័យសិក្សា ១ខ្នង ដែលទើបបានសាងសង់រួច និងបានឧបត្ថម្ភជូននូវសម្ភារៈរួមទាំងថវិកាមួយចំនួនទៀតដល់អ្នកចួលរួមទាំងអស់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម